ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះសួរសុខទុក្ខមន្ត្រី និងពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងក្រៀលជាប់ព្រំដែនប្រទេសឡាវ


 េត្តស្ទឹងត្រែង ៖ ឯកឧត្តម  អភិសន្តិបណ្ឌិត  ស  សុខា  ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ នាថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២៤ បានបន្តដឹដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួង អញ្ជើញចុះពិនិត្យបង្គោលព្រំដែន (ឡាក់) និងបន្តចុះសួរសុខទុក្ខមន្ត្រីនគរបាលជាតិ ដែលកំពុងបំពេញភារកិច្ចនៅវរៈនគរបាលការពារព្រំដែនគោកលេខ៧០១ និងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល  ស្ថិតនៅ ស្រុកបុរីអូរស្វាយ សែនជ័យ  ខេត្តស្ទឹងត្រែង ជាប់ព្រំដែន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


ដំណើរចុះសួរទុក្ខមន្ត្រី ពិនិត្យបង្គោលព្រំដែន និងច្រកទ្វាព្រំដែនអន្តរជាតិកម្ពុជា-ឡាវ នាឱកាសនោះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បញ្ចប់ការអញ្ជើញជាអធិបតី នៃពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង។


ការដោះស្រាយបញ្ហាតាមបណ្ដោយព្រំដែនគោក និងព្រំដែនទឹក គឺជាការងារអាទិភាពចុងក្រោយ ក្នុងចំណោមការងារអាទិភាព៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដៅយកសម្រាប់ការអនុវត្តជាចម្បង ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រី និងពិនិត្យជាបន្តបន្ទាប់នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម៕


Theme images by Radius Images. Powered by Blogger.