មកដឹងស្ថានភាពខ្មាន់កាំភ្លើ.ងដែលបា.ញ់ស្ត្រីម្នាក់នៅខណ្ឌសែនសុខ
រាជធានីភ្នំពេញ ៖ រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា លោកមេធាវី ទូច វឌ្ឍនៈ បានរងរបួសធ្ងន់ ហើយកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា នៅវេលាម៉ោងប្រហែល២០និង៣០នាទី យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកមេធាវី ទូច វឌ្ឍនៈ អត្តលេខ២២១៣ បានបា.ញ់ប្រហារទៅលើស្ត្រីម្នាក់ឈ្មោះ អែម សុវីដែត អាយុ២៥ឆ្នាំ និងបានបា.ញ់សម្លា.ប់ខ្លួនឯង បណ្តាលឱ្យលោកស្រី អែម សុវីដែត ស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯលោកមេធាវី ទូច វឌ្ឍនៈ បានរងរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានការសោកស្តាយ ក្រៃលែងចំពោះហេតុការណ៍ដ៏គួរឱ្យរន្ធត់តក់ស្លុតនេះ ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មិនគាំទ្រចំពោះការយកហិ.ង្សាមកដោះស្រាយបញ្ហាឡើយ ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សមាជិក-សមាជិកាគណៈមេធាវី និងប្រជាពលរដ្ឋទាំងអស់ សូមកុំយកហិ.ង្សាទៅដោះស្រាយបញ្ហា ដោយជំនួសមកវិញនូវការដោះស្រាយដោយសន្តិវិធីនិងតាមផ្លូវច្បាប់ ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសាររបស់លោកស្រី អែម សុវីដែត និងសូមបួងសួងឱ្យលោក មេធាវី ទូច វឌ្ឍនៈ ឆ្លងផុតពីការសង្គ្រោះបន្ទាន់នេះ ។
ក្នុងនោះដែរ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានការវិវត្តនៃហេតុការណ៍នេះ ហើយជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវី និងសាធារណជនបន្តទៀត៕
Post a Comment