រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំគណៈប្រតិភូចេញទៅបំពេញទស្សនៈកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំគណៈប្រតិភូចេញទៅបំពេញទស្សនៈកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញៈ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ក្នុងគោលបំណងដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម។ ថ្នាក់ដឹកនាំក្រសួងទាំង៣ នឹងអញ្ជើញទស្សនាសមយុទ្ធកម្លាំងពន្លត់អគ្គិភ័យនិងសង្គ្រោះ ដែលមានការចូលរួមពីកម្លាំងជំនាញរបស់វៀតណាម មកពីប្រទេសកម្ពុជា និងឡាវ ផងដែរ។
Post a Comment