ប្រជាជនក្រិក បាននាំគ្នាចេញធ្វើកូដកម្មនៅទូរទាំងប្រទេស កាលពីថ្ងៃពុធម្សិលមិញ ដើម្បីតវ៉ាប្រឆាំងនិងប្រាក់ឈ្នួលដែលមានតម្លៃទាប ខណៈការចំណាយរស់នៅខ្ពស់។
ប្រជាពលរដ្ឋប្រមាណជាងមួយម៉ឺននាក់ ដែលមកពីគ្រប់វិស័យរដ្ឋ និងឯកជន ដូចជា ផ្នែកសុខាភិបាល អប់រំ សំណង់ និងដឹកជញ្ជូន នាំគ្នាធ្វើកូដកម្មនៅក្រុងអាធែន(Athens) ដើម្បីទាមទាររកប្រាក់ឈ្នួលអោយបានសមស្រប ទប់ទល់និងទំនិញដែលកើនឡើងតម្លៃ អោយសមរម្យស្តង់ដាជីវភាពរស់នៅរបស់ពួកគេ។
សេដ្ឋកិច្ចប្រទេសក្រិច បានស្ទុះងើបឡើងវិញចាប់តាំងពីមានវិបត្តិបំណុល ប៉ុន្តែប្រាក់ខែនៅអឺរ៉ុប ជាមធ្យម ប្រៀបធៀបផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់គឺស្ថិតក្នុងចំណោមកម្រិតទាបបំផុតនៅក្នុងសហភាពអឺរ៉ុប ខណៈដែលតម្លៃទំនិញបានកើនឡើងយ៉ាងខ្លាំង
Post a Comment