បទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តកណ្តាល
រនារសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤, លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង រួមជាមួយ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ អភិបាលរងក្រុង មន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ បានចូលរួមក្នុងពិធីធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តកណ្តាល នៅទីស្តីការក្រសួងមហាផ្ទៃ តាមប្រព័ន្ធអនឡាញ (ZOOM MEETING ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
Post a Comment