វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញការស្វែងយល់ និងការប្រើប្រាស់បច្ចេកវិទ្យា E-Beam និង X-Ray សម្រាប់ការអភិវឌ្ឍពហុវិស័យ



នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤  វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយការិយាល័យប្រចាំតំបន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCARO) និងការិយាល័យសន្តិសុខវិទ្យុសកម្មរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណងដោយបច្ចេកវិទ្យា E-beam និង X-ray នៅកម្ពុជា។


សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីអ្នកជំនាញ និងសិក្ខាកាមចម្រុះ តំណាងក្រសួង-ស្ថាប័ន មន្ទីរពេទ្យជាតិ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ និងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ សិក្ខាសាលាក៏ផ្តល់ជាវេទិកាសម្រាប់កិច្ចសហការ ដោយផ្សារភ្ជាប់នវានុវត្តន៍ ជាមួយនឹងការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យា E-beam និង X-ray ដែលបម្រើប្រយោជន៍សង្គម។






NISTI Promotes Awareness, Applications of E-Beam, X-Ray Technologies for Multi-Sector Development

On December 9, 2024, the National Institute of Science, Technology and Innovation (NISTI) in collaboration with the Regional Cooperative Agreement Regional Office (RCARO) and Office of Radiological Security of National Nuclear Security Administration of the US Department of Energy, hosted a seminar on awareness raising and applications of multi-purpose e-beam/x-ray facilities in Cambodia. 


Presided over by H.E. Hem Vanndy, Minister of Industry, Science, Technology & Innovation, the seminar gathered a diverse group of experts and participants from ministries-institutions, national hospitals, academia and private enterprises to learn about the practical and safe applications and benefits of these technologies. It also served as a platform for collaboration, bridging the gap between innovation and practical application of the e-beam/X-ray technologies for societal benefit. 



Theme images by Radius Images. Powered by Blogger.