សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់ត្របែកបានរៀបចំកម្មវិធីប្រកួតប្រជែងផ្នែកសំណេរពានរង្វាន់ “ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ” ក្រោមប្រធានបទ “ គន្លឹះរៀន និងការទាញផលប្រយោជន៍ពីឌីជីថល ដើម្បីក្លាយជាសិស្សនិទ្ទេសA “។ កម្មវិធីខាងលើរៀបចំឡើងក្នុងគោលបំណង៖ ១.លើកកម្ពស់ការសរសេរភាសាជាតិ ២.យល់ដឹងពីគន្លឹះទទួលនិទ្ទេសA ៣.បង្កើនការទាញយកប្រយោជន៍ពីឌីជីថល




 


សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិទាំងអស់ក្នុងស្រុកកំពង់ត្របែកអាចចូលរួមប្រកួតប្រជែងបាន ដោយត្រូវស្វែងរកសមាជិកឱ្យបានបីនាក់ក្នុងក្រុម និងសរសេរសំណេរបកស្រាយលើប្រធានបទខាងលើ។

រង្វាន់សម្រាប់ជ័យលាភី
១.ជ័យលាភីលេខ១ ទទួលបាន ថវិកា ១ លានរៀល ពាន មេដាយ និងលិខិតសរសើរ
២.ជ័យលាភីលេខ២ ទទួលបាន ថវិកា ៨០ ម៉ឺនរៀល មេដាយ និងលិខិតសរសើរ
៣.ជ័យលាភីលេខ៣ ទទួលបាន ថវិកា ៦០ ម៉ឺនរៀល មេដាយ និងលិខិតសរសើរ
៤.ជ័យលាភីលេខ៤ ទទួលបាន ថវិកា ៤០ ម៉ឺនរៀល  និងលិខិតសរសើរ
៥.ជ័យលាភីលេខ៥ ទទួលបាន ថវិកា ៤០ ម៉ឺនរៀល  និងលិខិតសរសើរ

រង្វាន់លើកទឹកចិត្តលេខ៦ ដល់លេខ ១០ ទទួលបានថវិកា ២០ ម៉ឺនរៀល និងលិខិតបញ្ជាក់។

កម្មវិធីប្រកួតប្រជែងនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
Theme images by Radius Images. Powered by Blogger.