ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin-Pyo)





ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin-Pyo) អតីតប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាអង្គការដើម្បីពិភពលោកទាំងអស់គ្នា(Global Together)។






 

ជំនួបធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ផ្តោតលើការបញ្ជូនពលករទៅសាធារណៈរដ្ឋកូរ៉េ ដើម្បីទទួលការបណ្ដុះបណ្តាលជាអ្នកជំនាញផ្នែករថយន្តអេឡិចត្រូនិក និងការណែនាំអំពីអង្គភាព/នាយកដ្ឋានទទួលបន្ទុកអនុម័តលើការបង្កើតអង្គការមិនមែនរដ្ឋាភិបាល (NGO) នៅ
កម្ពុជា៕

#MLVT #HENGSour
Theme images by Radius Images. Powered by Blogger.