ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញប្រគល់ជ័យលាភីជូនដល់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ឆ្នើមប្រចាំឆ្នាំ២០២៤
ពិធីនេះមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងស្ថាប័នក្រសួងពាក់ព័ន្ធជាច្រើនទៀត។
ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ចំនួន៣ គោលដៅ ទទួលបានជ័យលាភីជាការិយាល័យដែលមានស្នាដៃឆ្នើមក្នុងចំណោមការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥ រួមមាន៖
១- ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ១
២- ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២
៣- ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ធំ ទទួលបានចំណាត់ថ្នាក់លេខ៣
សូមបញ្ជាក់ថា ការប្រកាសជ័យលាភីជូនដល់ការិយាល័យប្រជាពលរាជធានី ខេត្ត ដែលមានស្នាដៃឆ្នើមប្រចាំឆ្នាំ២០២៤នេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ការិយាល័យរាជធានី ខេត្តដែលខិតខំប្រឹងប្រែងបំពេញការងារតាមបេសកកម្មរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈក្នុងការសម្រុះសម្រួល និងដោះស្រាយបណ្ដឹងជូនប្រជាពលរដ្ឋ៕
Post a Comment