កិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីជំរុញការអនុវត្តការងារមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីសហរដ្ឋអាម៉េរិក និងពីប្រទេសអូស្រ្តាលី
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីជំរុញការអនុវត្តការងារមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីសហរដ្ឋអាម៉េរិក និងពីប្រទេសអូស្រ្តាលី។
ក្នុងកិច្ចប្រជុំប្រកាសសមាសភាពនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ/ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីចំណុះនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងឯកឧត្តម អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកប្រធាននាយកដ្ឋាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ លោកប្រធាននាយកដ្ឋាន នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងអស់លោក លោកស្រីជាសមាជិក សមាជិកា នៃក្រុមការងារនេះផងដែរ៕
Post a Comment